ស្រ្តីជាប្រពន្ធម្នាក់ ត្រូវបានប្តីជាអនិកជនខ្មែរអាមេរិក បានយកខ្សែភ្លើ.ងឆ.ក់ស.ម្លា…ប់ ចោ.លកូន២នាក់
អនិកជនខ្មែរអាមេរិក វ័យ៦៨ឆ្នាំ បានយកខ្សែភ្លើ.ងឆ.ក់ស.ម្លា…ប់ប្រពន្ធ ចោ.លកូន២នាក់ រួចជិះម៉ូតូគេ.ច ខ្លួនបាត់ ហេតុការណ៍នេះ បានកើតឡើងនៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ស្ថិតក្នុងបុរី KC ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែន។ នេះបេីតាមការចេញផ្សាយពីអង្គភាពសារព័ត៌មាន Fresh News នៅរសៀលថ្ងៃនេះ។
សេចក្ដីរាយការណ៍ជំហានដំបូងបានឲ្យដឹងថា ជនរងគ្រោះដែលត្រូវប្ដីយកខ្សែភ្លើ.ងឆ…ក់បណ្ដាលឲ្យស្លា.ប់នេះ ឈ្មោះ កែវ ស្រីមុំ អាយុ ៣៨ឆ្នាំ ខណៈជនស.ង្ស័.យជាប្ដីឈ្មោះ មូល ណេត អាយុ ៦៨ឆ្នាំ ជាអនិកជនខ្មែរអាមេរិក។ បើតាមការបញ្ជាក់របស់ម្ដាយជនរងគ្រោះ
ដើមឡើយគាត់លឺសំឡេងឈ្លោះប្រ.កែ…កគ្នារវាងជនរងគ្រោះ និងប្ដី លុះមួយសន្ទុះក្រោយមកបុរសជាប្ដីចា.ក់សោរចេញក្រៅ រួចជិះម៉ូតូទៅបាត់។ ក្រោយមកក្មួយរបស់ជនរងគ្រោះបានចូលទៅក្នុងផ្ទះ ហើយឃើញជនរងគ្រោះដេកនៅក្នុងបន្ទប់ទឹក ប៉ុន្ដែស្មានតែសន្ល.ប់
ក៏លើកមកដាក់លើសាឡង់ ទើបដឹងថាស្លា.ប់ ហើយបង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង។ នៅកន្លែងកើតហេតុ គេឃើញមានវត្តមានរបស់លោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ កំពុងដឹកនាំកម្លាំងជំនាញពិនិត្យកន្លែងកើតហេតុ និងធ្វើការស្រាវជ្រាវដើម្បីស្វែងរកជនស.ង្ស័យជាប្ដី។ សម្រាប់មូលហេតុ ដែលនាំឲ្យមានអំពើឃា.ត…កម្មនេះ គេមិនទាន់ដឹងច្បាស់នៅឡើយទេ៕