មើលចង់ច្រលំគ្នាហើយ !បេក្ខភាព Cambodian Idol ម្នាក់នេះមានមុខមាត់ស្រដៀងនិងលោកស្រី ទ្រី ដាណា ហើយថែមទាំង…
ភ្នំពេញ ៖ ជាការពិតណាស់ជឿជាក់ថាប្រិយមិត្តបានជ្រាបរួចមកហើយពីកម្មវិធីប្រកួតចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី ៤ ដែលពេលនេះបានឈានចូលដល់វគ្គ Judge Audition សប្ដាហ៍ទី ៣ ហើយជាមួយនិងបេក្ខភាពសុទ្ធតែជើងខ្លាំងជាច្រើននាក់
បានបង្ហាញសមត្ថភាពជាបន្តបន្ទាប់និងទទួលបានការចាប់អារម្មណ៍គាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនជាច្រើន រហូតមានការចូលទស្សនារាប់មុឺននាក់ផងដែរ ។យ៉ាងណាមិញបើក្រឡែកមកមើលនៅក្នុងសប្ដាហ៍ទី ៣ នេះមហាជនជាច្រើនមានការភ្ញា ក់ ផ្អើ លក៏ដូចស្រឡាំងកាំងខ្លាំង
សូម្បីតែគណៈកម្មការក៏ចង់ភ្ញាក់ដោយសារតែមានបេក្ខនារីម្នាក់មានឈ្មោះថា ធី ចាន់ធា ដែលមានអាយុ ២៨ ឆ្នាំបានដាក់ពាក្យចូលរួមប្រកួតក្នុងកម្មវិធី Cambodian Idol រដូវកាលទី ៤ នេះដែលមានមុខមាត់ស្រដៀងទៅនិងលោកស្រី ទ្រី ដាណា
អ្នកជំនួញល្បីឈ្មោះក្នុងប្រទេសកម្ពុជាអ្វីដែលកាន់តែពិសេសនោះបេក្ខនារីរូបនេះធ្វើការលើកយកនូវបទចម្រៀងមួយបទដែលមានចំណងជើងថា “រាត្រីទឹកឃ្មុំ” ធ្វើការបកស្រាយបានពិរោះខ្លាំងសំឡេងដូចចាក់ឌីសតែម្ដង
ធ្វើអោយគណៈកម្មការស្ដាប់ឡើយស្លុងទៅតាមសំឡេង ដ៏ក្រអួនក្រអៅរបស់បេក្ខនារីរូបនេះ ពិតជាធ្វើបានល្អខ្លាំងណាស់ រហូតទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់គណៈកម្មការនិងទទួលបានពាក្យថា Yes ពីគណៈកម្មការបានបន្តទៅកាន់វគ្គបន្ទាប់ផងដែរ៕