សំណាងអស់ទាស់ម៉ង ! ២ថ្ងៃនេះ ឆ្នាំសំណាងទាំង៥ ប៉ងប្រាថ្នាអ្វីក៏៏បានដូចចិត្ត…(មានវីដេអូ)
រាជធានីភ្នំពេញ ៖ ចិនសែសុរិយគតិបានទស្សន៍ទាយថា ថ្ងៃព្រហស្បតិ៍ និងសុក្រ មហាឆ្នាំ៥ង៉ូវហេងល្អ មានតែសិរីសួស្តីចូលមកក្នុងជីវិត មានលាភមានសំណាងល្អប្រាថ្នាអ្វីនឹងបានសម្រេចដូចបំណង ការងារជួញដូរ និងការងាររកទទួលទានមានលុយចូលមកផ្ទួនៗ បើជាអ្នកធ្វើការងារនៅតាមអង្គភាពនានាក៏នឹងជោគជ័យគ្រប់កិច្ចការ ។
ឆ្នាំឆ្លូវ ស្តេចគោរាសីល្អ សំណាងខ្ពស់ លាភធំចាំងចូលក្នុងជីវិត ជាអ្នកសម្បូរលុយចាយពេញៗដៃ ។ តាមជើងលេខបានប្រាប់ថា អ្នកកើតឆ្នាំនេះជាមនុស្សមានលាភមានជ័យលុយធំហូរចូលជុំទិសនៅក្នុងរង្វង់ពីរថ្ងៃ ហើយរាល់ការងាររមែងទទួលបានផលយ៉ាងល្អប្រសើរ គឺង៉ូវហេងឡើងខ្លាំង សំណាងល្អ ហុងស៊ុយហក់កាន់តែខ្ពស់ ។ លេខសំណាង៦២៩ ហេងហេង ។
នាំមមី កំពូលសេះស លាភធំចាំងចូលជីវិត មានហុងស៊ុយល្អ ង៉ូវហេងឡើងខ្ពស់ សម្បូរលុយចាយ និងមានលាភធំដទៃទៀតចូលមកជាបន្តគ្នា ។ ស្តេចហោរប្រាប់ថា អ្នកកើតឆ្នាំសេះពីរថ្ងៃនេះមានលាភមានជ័យលុយធំចូលមកហៀរដៃ និងជាអ្នកទទួលបានជោគជ័យគ្រប់ការងារទាំងពួងទាំងឡាយ ។ លេខហេង៤៥៥មានលាភមានជ័យរាសីល្អ ។
ឆ្នាំថោះ ទន្សាយមាស លុយធំហូរចូលកាន់តែខ្លាំង រាសីឡើងខ្ពស់ត្រដែតនៅក្នុងរង្វង់ពីរថ្ងៃនេះ លោកអ្នកមានលាភមានលុយដូចសេដ្ឋីរយលាន មានលាភ មានជ័យ មានលុយចូលហូរហៀរ ។ ពណ៌នាំលាភ ក្រហម រាល់ការងាររកទទួលទានបានផលយ៉ាងក្រាស់ក្រៃ ។ លេខឡើងសំណាង៥៥៥ជោគលាភជោគសំណាង ។
ឆ្នាំរកា មាន់មាសរាសីខ្ពស់ ជាអ្នកមានសំណាងធំ បារមីស័ក្តិសិទ្ធិមានឫទ្ធិបារមីខ្លាំងក្លា រាសីខ្ពស់ត្រដែតនៅក្នុងរង្វង់ពីរថ្ងៃនេះការងាររកទទួលទានមានដំណើរការល្អទៅមុខយ៉ាងរលូន គ្មានឧបសគ្គរារាំង លោកអ្នកសម្បូរលុយចាយហៀរដៃ មានលាភធំចូលមក ង៉ូវហេងឡើងខ្លាំង ។ អ្នកកើតឆ្នាំនេះជាអ្នកមានបញ្ញាច្រើនប្រសប់ក្នុងកិច្ចការផ្សេងៗ ។ សម្ព័ន្ធភាពស្នេហាគូស្វាមីភរិយា កំលោះក្រមុំមានតែភាពស្រស់ស្រាយ និងយល់ចិត្តគ្នាប្រពៃណាស់ ។ លេខឡើងសំណាង១៦៨ ហេងហេង ។
ឆ្នាំកុរ កំពូលជ្រូកមានសំណាងល្អក្នុងរង្វង់ពីរថ្ងៃ លោកអ្នកសម្បូរលុយចាយហូរហៀរ មានង៉ូវហេងឡើងខ្លាំង លាភធំចូលមកជុំទិស ។ អ្នកកើតឆ្នាំនេះជាមនុស្សទៀងត្រង់មានបញ្ញាច្រើនមានទ្រព្យមហាសាលពេញមួយជីវិត ។ លេខឡើងសំណាង៣៥៩ពណ៌នាំលាភពណ៌ស្វាយ ការងារទាំងឡាយរីកចម្រើនទៅមុខជានិច្ច ។ ចំណែកសម្ព័ន្ធភាពស្នេហាគូស្វាមីភរិយាកំលោះក្រមុំមានតែភាពផ្អែមល្ហែម និងការយល់ចិត្តគ្នាប្រសើរណាស់ ៕