ក្បួនបន់ព្រះម៉ែធរណីអោយទទួលបានលាភធំ១០០%, បកស្រាយដោយចៅម៉ែ ប្រញាប់ចុចស្តាប់…(មានវីដេអូ)
រាជធានីភ្នំពេញ ៖ ហោរាចារ្យហុងកុងដ៏ល្បីមួយរូបបានទស្សន៍ទាយថា យោងតាមធាតុទាំង៧ របស់តារានិករ ឆ្នាំវក ខាល រោង មមែ ថោះ ឆ្លូវ កុរ គឺជាមនុស្សមានបុណ្យបារមីខ្ពស់ សម្បូរទៅដោយលាភសំណាងបរិបូណ៌ដោយមាសប្រាក់តាមជាប់មកតាំងពីកំណើត មានទំនាយខ្សែជីវិតដូចតទៅ ៖
លក្ខណសម្បត្តិនៃអ្នកកើតឆ្នាំទាំង៧នេះជាមនុស្សមានការប្រុងប្រយ័ត្នវៃឆ្លាត និងមានការគោរពខ្លួនឯងខ្ពស់ ។ មិនថា ពួកគេធ្វើអ្វីក៏ដោយតែងតែពឹងផ្អែកលើការខិតខំប្រឹងប្រែងរបស់ខ្លួនឯង និងមិនដែលបោះបង់រហូតឈានដល់គោលដៅរបស់ពួកគេទើបបន្ថយល្បឿន ។
លើសពីនេះទៀតពួកគេមានភាពស្មោះត្រង់ សាមញ្ញ និងគួរឱ្យទុកចិត្ត ។ ពួកគេនឹងខិតខំប្រឹងប្រែងជួយមិត្តញាតិទៀតផង ។អ្នកកើតឆ្នាំទាំង៧នេះតែងមានសមានចិត្តល្អចំពោះគ្រួសារ និងមិត្តភក្តិ នឹងខិតខំយ៉ាងខ្លាំងដើម្បីទទួលបានមិត្តភាពពិតស្ថិតក្នុងជីវិត ។
ស្អប់អំពើអយុត្តិធម៌ ឬពួកគេទៀងត្រង់ ហើយតែងតែរឹងចចេសនៅពេលខ្លះ ប៉ុន្តែតែងតែត្រៀមខ្លួនស្តាប់ទស្សនៈរបស់អ្នកដទៃ ហើយនឹងព្យាយាមឱ្យបានត្រឹមត្រូវតាមដែលពួកគេអាចធ្វើបាន ។មនុស្សកើតឆ្នាំទាំង៧នេះ តែងតែព្យាយាមអស់ពីសមត្ថភាពដើម្បីសងការយកចិត្តទុកដាក់ និងផ្តល់ជំនួយដល់អ្នកដទៃ ។ ពួកគេកើតមកដោយមានចិត្តគំនិតស្រឡាញ់យុត្តិធម៌ ។ នៅពេលពួកគេជួបរឿងអយុត្តិធម៌ ពួកគេនឹងតវ៉ាយ៉ាងខ្លាំងក្លារហូតទទួលបានយុត្តិធម៌ទើបសុខចិត្ត ។