បង្ហាញមុខហើយ !រឿងបុរសអាថ៌កំបាំងស្និទ្ធជាមួយ ទ្រី ដាណា ថាជាពូម៉ៅ តាមពិតគឺជា…(មានវីដេអូ)
មនុស្សមិនតិចទេ ដែលបានធ្វើការប៉ាន់ប្រមាណខុស ដោយកាត់យល់ថា បុរសអាថ៌កំបាំងដែលឧកញ៉ា ទ្រី ដាណា បង្ហាញនោះ អាចជាតួជំនួស ពូម៉ៅ ប៉ុន្តែតាមពិតមិនមែនទេ គឺគេនោះជាតារាប្រុសដ៏ស្រស់សង្ហាម្នាក់។នៅមុននេះបន្តិច ឧកញ៉ា ទ្រី ដាណា បានធ្វើឲ្យមានការចាប់អារម្មណ៍
ក្រោយបានទម្លាយវីដេអូខ្លីថតជាមួយបុរសសង្ហាម្នាក់ក្នុងរបៀបថតពីក្រោយ ហើយឲ្យអ្នកគាំទ្ររបស់ជំទាវឧកញ៉ា ធ្វើការទស្សន៍ទាយ និងរង់ចាំការបើកកកាយអត្តសញ្ញាណបុរសអាថ៌កំបាំងរូបនោះ។ ដោយសារតែបែបនេះ មានអ្នកខ្លះ បានធ្វើការសន្និដ្ឋានថា បុរសអាថ៌កំបាំង គឺជាពូម៉ៅ ដែលជាអតីតស្វាមីរបស់ជំទាវ។ការសន្និដ្ឋានបែបនេះ
ដោយសារមនុស្សមួយចំនួន នៅតែមិនទាន់ជឿថា ជំទាវឧកញ៉ា ទី្រ ដាណា និងពូម៉ៅចែកផ្លូវគ្នាពិតប្រាកដ ពោលគឺគិតថា អ្នកទាំងពីរគ្រាន់តែសម្ដែងដើម្បីប្រយោជន៍ខាងប្រជាប្រិយភាពប៉ុណ្ណោះ។ ប៉ុន្តែអ្វីៗខុសការគិតទាំងស្រុង បន្ទាប់ពីការពិតអំពីបុរសអាថ៌កំបាំងនោះ គឺជាតារាប្រុសម្នាក់ប៉ុណ្ណោះ។នៅក្នុងសន្និសីទសារព័ត៌មាន រសៀលម្សិលមិញ
បានឲ្យដឹងថា បុរសអាថ៌កំបាំងដែលបានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងច្រើននោះ គឺជាលោក សេង មង្គល ដែលជាតារាប្រុសរូបសង្ហាមួយរូបសោះ។ តាមឧកញ៉ា ទ្រី ដាណា អ្វីដែលប្រិយមិត្តបានឃើញក្នុងវីដេអូខ្លីដែលផ្ទុះនៅលើបណ្ដាញសង្គមប្រមាណ ១សប្ដាហ៍មុននោះ គឺជាសកម្មភាពអ្នកទាំងពីរបានចូលរួមថត MV ជាមួយគ្នា។មិនត្រឹមប៉ុណ្ណឹង លោក សេង មង្គល ក៏ត្រូវបានឧកញ៉ាស្រី
ជ្រើសរើសធ្វើជាតារាតំណាងផលិតផល(Brand Ambassador) សម្រាប់ផលិតផលថ្មីរបស់ខ្លួនថែមទៀតផង គឺផលិតផល Collagen CQ10 ដែលបានប្រកាសចូលទីផ្សារប្រទេសកម្ពុជាចាប់ពីថ្ងៃសន្និសីទសារព័ត៌មាន។ជំទាវ ទ្រី ដាណា បានពន្យល់ថា ជំទាវរើសយកលោក សេង មង្គល ជាតារាតំណាងផលិតផល ដោយសារតារាប្រុសរូបសង្ហា ស្បែកស្អាត និងក៏ជាអតិថិជន CQ10
របស់ជំទាវផងដែលតារាប្រុសបានប្រើខ្លួនឯងជាង១ខែហើយ។ ពិសេសជាងនេះ ជំទាវ បញ្ជាក់ថា ការមានទំនាក់ទំនងស្គាល់គ្នា ក៏ជាហេតុផលមួយដែរ ដែលសម្រេចរើសយកលោក មង្គល ធ្វើជា BA ព្រមទាំងថត MV មួយបទជាមួយថែមទៀត។ពាក់ព័ន្ធនឹងវីដេអូចម្រៀងរួមគ្នាជាមួយលោក សេង មង្គល ជំទាវឧកញ៉ា ទី្រ ដាណា មិនបានប្រាប់លម្អិតឡើយ
គ្រាន់តែបង្ហើបថា នឹងចេញក្នុងពេលឆាប់ៗនេះ។ ជំទាវឧកញ៉ា ទី្រ ដាណា បានធ្វើកម្មវិធីដ៏កក្រើក បើកបង្ហាញពីភាពពាក់ព័ន្ធរបស់លោក សេង មង្គល ដោយមានភ្ញៀវកិត្តិយសរាប់រយពាន់នាក់ រួមទាំងតារា Tiktok និងតារាចម្រៀងល្បីៗជាច្រើនទៀត មានដូចជា នាយ ចឺម រ៉ាប៊ី ពេជ្រ សោភា និងនីកូជាដើម៕