មិនគួអោយជឿ ! ស្រី​ស្អាត​១​ដួង​រក​ឃើញ​ម្តាយ​បែក​គ្នា​អស់​ជា​ច្រើន​ឆ្នាំ ក្រោយ​ប្រកាស​លើ​កម្មវិធី​ប្រឡង​ចម្រៀង…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាជធានី​ភ្នំពេញ ៖ កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក Cambodian Idol រដូវ​កាល​ទី​៣ បាន​ធ្វើ​ឲ្យ​បេ​ក្ខ​នារី​មួយ​រូប​អាច​ស្វែងរក​ឃើញ​ម្តាយ​របស់​ខ្លួន​ដែល​បាន​បែក​គ្នា​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ក្នុង​ពេល​ដែល​ដំណឹង​នេះ បាន​ក្លាយជា​ការ​ចាប់អារម្មណ៍ និង​ភ្ញាក់ផ្អើល ជាមួយនឹង​ក្តី​រំភើប​សម្រាប់​បេ​ក្ខ​នារី​ដែល​បាន​ចូលរួម​ប្រកួត​រូប​នេះ​ផង​ដែរ​។ស្រី​ស្រស់ សំ សា​រ័​ត្ន ជា​បេ​ក្ខ​នារី​មួយ​រូប ក្នុង​ចំណោម​បេក្ខជន​មួយ​ចំនួន​ទៀត ដែល​អាច​ឈាន​ដល់​វគ្គ​ហ្គ្រី​ន​ម៉ា​យ ដែល​វគ្គ​មួយ​នេះ​បាន​ធ្វើ​ឲ្យ​នាង​អាច​ស្វែងរក​ឃើញ​ម្តាយបង្កើត​របស់​ខ្លួន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដែល​បាន​បែក​គ្នា​អស់​រយៈពេល​ជាង​២០​ឆ្នាំ ក្នុង​ពេល​ដែល​នាង​ប្រកាស​ពី​ការ​ស្វែងរក​ម្តាយ​របស់​ខ្លួន​តាម​រយៈ​កម្មវិធី​ខាងលើ​នេះ​។សំ សា​រ័​ត្ន បាន​សម្តែង​ក្តី​រំភើប​លាយឡំ​ជាមួយនឹង​ទឹកភ្នែក ក្នុង​ពេល​ដែល​ក្តី​ស្រមៃ​របស់​ខ្លួន​ក្នុង​ការ​ស្វែងរក​ម្តាយបង្កើត​របស់​នាង​បាន​ដូច​បំណង បើ​ទោះបីជា​នាង​មិន​អាច​ទៅ​កាន់​វគ្គ​បន្ទាប់ នៃ​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក​ខាងលើ​នេះ​ក៏​ដោយ​។តារាចម្រៀង​នាង សំ សា​រ័​ត្ន បាន​រៀបរាប់​ដំណើរ​ដើមទង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា កាលពី​ពេល​នាង​បាន​ចាប់កំណើត​មាន​អាយុប្រមាណ​៣​ឆ្នាំ ឪពុក​ម្តាយ​របស់​នាង​ក៏​បាន​ចែកផ្លូវ​គ្នា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយ​ឪពុក​របស់​នាង​ក៏​បាន​ចាក​ចេញពី​ខេត្តសៀមរាប មក​រស់នៅ​ខេត្តកំពង់ឆ្នាំង​វិញ​។នាង​បញ្ជាក់​ថា ក្នុង​ពេល​នោះ ដោយសារ​ឃើញ​នាង​មាន​អាយុ​តិច និង​ជា​កូនពៅ​គេ​ផង​នោះ ជីដូន​របស់​នាង​ក៏​បាន​នាំ​នាង​អោយមក​នៅ​ជាមួយ​គាត់​នៅ​ឯ​ខេត្តកំពង់ឆ្នាំង​ដែរ​។ នៅ​ពេល​នាង​រស់នៅ​ខេត្តកំពង់ឆ្នាំង បាន​អាយុប្រមាណ​ជា​១០​ឆ្នាំ ជីដូន​របស់​នាង​ក៏​បាន​ប្រាប់​ឲ្យ​នាង​ទៅ​ស្វែងរក​ម្តាយ​នៅ​ឯ​ខេត្តសៀមរាប

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែ​ពេល​ដែល​នាង​បាន​ទៅ​ទីនោះ ទីកន្លែង​ដែល​ម្តាយ​នាង​ធ្លាប់​រស់នៅ គឺ​គេ​លែង​ឲ្យ​នៅ​ទៀត​ហើយ ហេតុនេះ​នាង​មិនដឹង​អាច​ស្វែងរក​ម្តាយ​នៅ​ទីណា ខណៈ​ពេល​ឪពុក និង​ជីដូន​របស់​នាង​ក៏​មិនដឹង​ថា ម្តាយ​នាង​ ស្លា​.​ប់​ឬ​ក៏​នៅ​រស់​ឡើយ​។ ចាប់ពី​ពេល​នោះ​មក នាង​ក៏​បាត់​ដំណឹង​ម្តាយ​សូន្យ​តែ​ម្តង​។នាង​បន្ថែម​ថា លុះដល់​ពេល​នាង​មាន​អាយុ​២៨​ឆ្នាំ នា​ពេល​បច្ចុប្បន្ន​នាង​ក៏​បាន​ដាក់​ពាក្យ​ចូល

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ប្រឡង​កម្មវិធី Cambodian Idol រដូវ​កាល​ទី​៣ នេះ ហើយ​នៅ​ពេល​ប្រឡង​គណៈកម្មការ​ក៏​បាន​ជជីក​សួរ​នាង រហូត​ដល់​រឿង​ម្តាយ​នេះ ទើប​ធ្វើ​ឲ្យ​នាង​ប្រកាស​ដំណឹង​នេះ​តែ​ម្តង​។ នាង​ថា នៅ​ពេល​ដែល​ដល់​វគ្គ​ដែល​គេ​ត្រូវ​ចាក់​ឃ្លី​ប​វី​ដេ​អូ​ដែល​បាន​ថត​ទុក​នោះ គឺ​មាន​គេ​បាន​ផ្ញើ​រូបថត​ម្តាយ​របស់​នាង​មក តែ​នាង​មិន​ស្គាល់​មុខ​ម្តាយ​ខ្លួន​ឡើយ ប៉ុន្តែ​នាង​ក៏​បាន​យក​រូប​នោះ​ទៅ​សួរ​ជីដូន និង​ឪពុក​របស់​នាង ពេល​នោះ​ពួក​គាត់​ក៏​ឆ្លើយ​ថា នេះ​ហើយ​ជា​ម្តាយ​របស់​នាង​។ស្រី​ស្អាត សំ សា​រ័​ត្ន បញ្ជាក់​ទៀត​ថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទិដ្ឋភាព​បាន​មក​ចំ​ពេល​ដែល​នាង​ឈាន​ដល់​វគ្គ​ហ្គ្រី​ន​ម៉ា​យ ដែល​ជា​វគ្គ​តម្រូវ​ឲ្យ​ច្រៀង​បទ​បែប​សប្បាយ​ៗ តែ​ពេល​នេះ​ដោយសារ​ចិត្ត​រំភើប​ពេក និង​ការ​ក្តុកក្តួល​ខ្លាំង​នៅ​ពេល​ដែល​នាង​បានឃើញ​រូបថត​ម្តាយ​ក្នុង​ស្ថានភាព​ពិការ​ជើង ទើប​ធ្វើ​ឲ្យ​នាង​ធ្វើ​មិន​បាន​ល្អ ហើយ​បាន​ធ្លាក់​ត្រឹម​វគ្គ​នេះ​តែ​ម្តង​។នាង​បន្ថែម​ថា ក្រោយ​ពេល​ដែល​នាង​បាន​បំពេញបេសកកម្ម​ប្រឡង​នេះ​រួចរាល់​ហើយ នាង​ក៏​បាន​ស៊ើប​អាសយដ្ឋាន​ម្តាយ​របស់​នាង​កំពុង​រស់នៅ​ឃើញ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយ​នាង​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​ជួប​មុខ​ម្តាយ​ដោយ​ផ្ទាល់ និង​បាន​ក្រាប​សំពះសុំទោស​គាត់​ទាំង​ទឹកភ្នែក ហើយ​អ្វី​ដែល​កាន់តែ​ក្តុកក្តួល​ខ្លាំង​ក្នុង​ពេល​ឃើញ​ជើង​ម្តាយ​ពិការ​ដោយ​រ បួ ស​មើល​មិនជា​រាប់​ឆ្នាំ​មកនេះ​។ នាង​ថា ក្រោយ​ឃើញ​សភាព​បែប​នេះ នាង​ក៏​បាន​យក​ម្តា​យមក​មន្ទីរពេទ្យ ដើម្បី​មើល​របួស​ជើង​ម្តាយ​របស់​នាង​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​ការ​ដាក់​ដែក​។ ការ​ព្យាបាល​ដោយ​ដាក់​ដែក​នេះ បាន​ធ្វើ​ឡើង​ចំនួន​៣​ដង តែ​នៅ​មិន​អាច​ជា​ដោយសារ​ជើង​របស់​ម្តាយ​នាង​មាន​ខ្ទុះ ទើប​នាង​សម្រេច​អោយ​ពេទ្យ​ដក​ដែក​នោះ​ចេញ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​ព្យាបាល​តាម​ធម្មតា ទើប​ជើង​ម្តាយ​របស់​នាង​បានជា តែ​នៅ​មិន​អាច​ដើរ​បាន​ដដែល ដោយ​សារ​ខ្លី​ជើង​មួយ​ចំហៀង ហេតុនេះ​គាត់​ត្រូវ​រស់​ជា​ជន​ពិកា​។យ៉ាងណា បើ​តាម សំ សា​រ័​ត្ន ថា បើ​ទោះបីជា​ស្ថានភាព​ម្តាយ​របស់​ខ្លួន​មាន​ភាព​ពិការ​ក៏​ដោយ ប៉ុន្តែ​នាង​ពិតជា​សប្បាយ​រីករាយ​ខ្លាំង ដែល​នាង​អាច​ស្វែងរក​ម្តាយ​ឃើញ ព្រោះ​នាង​បាន​បែក​ពី​ម្តាយ​អស់​ជា​ច្រើន​ឆ្នាំ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយ​នាង​នឹង​ព្យាយាម​ជួយ​ផ្គត់ផ្គង់​ម្តាយ​តាម​លទ្ធភាព​ដែល​មាន បើ​ទោះបីជា​ពេល​នេះ​ម្តាយ​របស់​នាង​មាន​ស្វាមី​ថ្មី​ក៏​ដោយ​។ នាង​ថា ស្វាមី​ក្រោយ​របស់​ម្តាយ​នាង​គឺ​មានការ​ស្រឡាញ់​គ្នា និង​មើលថែ​គ្នា​ណាស់ ហេតុនេះ​នាង​មិន​អាច​បំបែកពួក​គាត់​ឲ្យ​មក​នៅ​ជុំ​ជាមួយ​នាង​នោះ​ឡើយ ប៉ុន្តែ​នាង​នឹង​ផ្តល់​ជា​ថវិកា​តាម​អ្វី​ដែល​ម្តាយ​របស់​នាង​ត្រូវការ បើ​ទោះបីជា​បច្ចុប្បន្ន​នាង​ត្រូវ​ជួយ​បន្ទុក​ឪពុក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និង​ជីដូន​របស់​នាង​ក៏​ដោយ​។នាង​បញ្ជាក់​ថា បច្ចុប្បន្ន​អ្វី​ដែល​នាង​ត្រូវ​គិត​ច្រើន​ជាងគេ​នោះ គឺ​ជីដូន​របស់​នាង​ដែល​បាន​មើលថែ​បីបាច់​នាង​តាំងពី​តូច​មក ព្រោះ​បើ​គ្មាន​ជីដូន​ទេ រូប​នាង​ក៏​មិន​អាច​មាន​ដល់​ថ្ងៃនេះ​ដែរ ហេតុនេះ​ថវិកា​មួយ​ចំនួន​ដែល​នាង​រកបាន គឺ​ត្រូវ​សន្សំទុក​ពេល​ជីដូន​ឈឺ ។ជា​ការ​កត់សម្គាល់ បច្ចុប្បន្ន​ស្រី​ស្អាត សំ សា​រ័​ត្ន កំពុង​ប្រកប​អាជីព​ចម្រៀង​នៅ​ក្នុង​ភោជនីយដ្ឋាន​ចំនួន​២​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ ខណៈ​ពេល​នាង​ក៏​ទទួល​រៀបចំ​ឆាក​តន្ត្រី​ត​តូច​-​ធំ​តាម​កម្មវិធី​នានា​ផង​ដែរ​៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published.