ពិតជាអាណិតខ្លាំងណាស់ !ស្រីស្អាត អៀ ម៉េងលិ យំគគ្រូកទាំងទឹកភ្នែកនិយាយរឿងរ៉ាវពាក់ព័ន្ធនឹងអតីតគូស្នេហ៍…(មានវីដេអូ)
រាជធានីភ្នំពេញ ៖ ក្រោយឆ្លងកាត់ព្យុះភ្លៀងជាច្រើនជាមួយគ្នាអស់រយៈពេល៥ឆ្នាំ មហាជនអ្នកគាំទ្រផ្ទុះការភ្ញាក់ផ្អើល និងកំពុងតាមដានដូចទឹកបាក់ទំនប់ ក្រោយពេលប្រកាសចែកផ្លូវគ្នាពីអតីតគូស្នេហ៍បានមួយរយៈពេលធំ ស្រាប់តែតារាសម្ដែងស្រីដែលនិយមបង្ហាញដើមទ្រូងសិ ច ស៊ី ខ្លាំង គឺកញ្ញា អៀ មេងលិ យំឡើងគគ្រូកក្នុងការ Live ដោយនិយាយរៀបរាប់នៅរឿងរ៉ាវរវាងខ្លួន និងអតីតគូស្នេហ៍ ដោយគ្មានខ្មាស់ហ្វេនៗសូម្បីបន្តិចឡើយ។
តារាសម្តែងស្រីល្បីឈ្មោះ និងតែងតែចូលចិត្តបង្ហាញដើមទ្រូងសិចស៊ីជាប្រចាំ តាមរយៈស្ទាយ៍សម្លៀកបំពាក់ពេញនិយម កញ្ញា អៀ ម៉េងលិ កាលពីកន្លងទៅនេះ បានផ្ទុះនូវរឿងរ៉ាវបែកបាក់និងចែងផ្លូវគ្នាជាមួយបុរសសង្ហារដែលជាគូស្នេហ៍ រហូតឈានដល់ការបង្ហោះសារនៅលើបណ្ដាញសង្គមមិនចង់លឺ សូម្បីឈ្មោះគូស្នេហ៍ ថែមទាំងដាស់តឿនដល់នារីៗណាដែលបានអតីតគូស្នេហ៍ខ្លួនជាសង្សារ សូមប្រុងប្រយ័ត្ន និងត្រៀមខ្លួនឱ្យហើយទៀតផង។
មួយទៀតនោះ មុនឈានដល់ផ្លូវបំបែកនេះ គឺពួកគេទាំងពីរនាក់បានសាងស្នេហ៍ជាមួយគ្នាមកទល់នឹងពេលនេះ គឺមានរយៈពេលជាង៥ឆ្នាំទៅហើយ ដោយឆ្លងកា ត់ព្យុះភ្លៀងជាច្រើន ស្គាល់គ្រប់រសជាតិ មានទាំងសើចមានទាំងយំ ទាំងផ្អែមទាំងល្វីងជូរចត់ ពោលគឺគ្រប់រសជាតិគ្មានចន្លោះ តែស្នេហារវាងអ្នកទាំងពីរនៅតែដើរដល់ផ្លូវបំបែកមិនអាចបន្តទៅមុខបានដដែល ខណៈផ្លូវស្នេហ៍ដើរដល់ផ្លូវបំបែក និងចប់គ្នាបានមួយរយៈពេលធំទៅហើយ
ស្រាប់តែកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅនេះ តារាសម្ដែងស្រី កញ្ញា អៀ មេងលិ បាននិយាយរៀបរាប់ទាំងទឹកភ្នែកហូររហាមនៅក្នុងការឡាយ ពាក់ព័ន្ធរឿងរ៉ាវខ្លួនជាមួយអតីតគូស្នេហ៍ ដែលជាហេតុធ្វើអោយមហាជនស្រឡាំងកាំងតែម្ដង។ជាក់ស្ដែងនេះ បើតាមវីដេអូក្នុងការឡាញ មេងលិ បាននិយាយទាំងទឹកភ្នែកថា «ដាក់វីដេអូចូល»។សូមរំលឹកថា កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២កន្លងទៅនេះ កញ្ញា អៀ ម៉េងលិ
បានប្រកាសក្ដែងៗនូវលើបណ្ដាញសង្គមជាសាធារណៈ អំពីការចែកផ្លូវគ្នាជាមួយគូស្នេហ៍ ដែលស្រឡាញ់គ្នារយៈពេល៥ឆ្នាំ មកបញ្ចប់ត្រឹមរយៈពេលខ្លី ដោយ កញ្ញា អៀ ម៉េងលិ បានប្រកាស ថា «នាងខ្ញុំសុំប្រកាសជាសធារណៈថា នាងខ្ញុំជាមួយបុរសម្នាក់នេះបានបែកគ្នាហើយ ចឹងសូមបងប្អូនដែលជួបនាងខ្ញុំនៅខាងក្រៅទាំងអស់សូមកុំសួរអំពីបុរសម្នាក់នេះពីនាងខ្ញុំទៀត ព្រោះមិនចង់លឺសុំបីតែឈ្មោះ ហើយបងៗទាំងអស់គ្នាកុំថាអោយនាងខ្ញុំ បែកគ្នាក៏ប្រកាសដែល
ព្រោះស្រលាញ់គ្នាក៏ផុសជាសាធារណៈអោយបងប្អូនដឹង ចឹងបែកគ្នាក៏ផុសជាសាធារណៈ អោយប្អូនដឹងដូចគ្នា រយៈពេល៥ឆ្នាំត្រូវបានបញ្ចប់»។កញ្ញា អៀ ម៉េងលិ បានបន្តទៀតថា «ខ្ញុំជាមួយបុរសម្នាក់នេះ គឺមិនអាចទៅរួចទេ លើកនេះគឺបញ្ចប់ពិតមែន ហើយក៏មិនមែនឈ្លោះគ្នាដែរ គឺបញ្ចប់តែម្ដង ស្រីៗប៉ះម្នាក់នឹងត្រៀមខ្លួនទៅហើយក៏ប្រយ័ត្នខ្លួនផង»។ខណៈការលើកឡើងដោយបញ្ចប់គ្នាជាមួយគូស្នេហ៍របស់អៀ មេងលិ បានធ្វើអោយមិត្តភក្តិរួមអាជីពសិល្បៈ
និងអ្នកលេងបណ្តាញសង្គម ផ្ទុះការភ្ញា ក់ ផ្អើ ល និងស្រឡាំងកាំងគ្រប់ៗគ្នាក្រោយទទួលដំណឹងមិននឹកស្មានដល់មួយនេះ។ ក្នុងការបង្ហោះនោះ ក៏បានធ្វើអោយមហាជនអ្នកគាំទ្រក៏ដូចជា ហ្វេនៗជាច្រើនបាននាំគ្នាចូលទៅបញ្ចេញមតិចោទសួរថា «តើបុរសម្នាក់នឹងជាមនុស្សប្រុសបែបណា? ទើបបានធ្វើអោយចែលើកឡើងមិនលាក់លាមដូច្នេះចែ» «បើចែសរសេរចឹង តើមាននារីណាហ៊ានយកម្នាក់ប្រុសនឹងទៀត? តើបងបងសម្ដែងយកប្រជាប្រិយភាពទៀតហើយឬយ៉ាងណា?» ។
ក្នុងនោះមហាជនក៏មានការសំណូមពរថា «កុំបង្ហោះអញ្ចឹងអី យ៉ាងណាក៏ធ្លាប់ជាសង្សារនឹងគ្នាដែរ ហើយការធ្វើបែបនេះក៏គ្មានផលល្អដែរ វាមានតែធ្វើអោយខូចកេរ្តិ៍ឈ្មោះបងស្រី និងអតីតគូស្នេហ៍របស់បងប៉ុណ្ណោះ» «គិតមួយៗបង កុំអោយមានវិប្បដិសារីអោយសោះ ត្រូវគ្នាវិញទៅអាយដលអើយ» «ឃើញស្រលាញ់គ្នាមកយូរហើយមិនគួរចឹងទេ»។ក្នុងការបង្ហោះនោះក៏មានមតិរិះគន់ជាច្រើនផងដែរ
ដោយអ្នកខ្លះបានលើកឡើងថា «ពេលស្រឡាញ់គ្នាដំបូងផ្អែមល្ហែមដូចទឹកឃ្មុំ ដល់ពេលបែកគ្នាហែកកេរ្តិ៍ និងបំផ្លាញកេរ្តិ៍ឈ្មោះគ្នាទៅវិញទៅមកគ្មានសល់» ។ «មួយថ្ងៃៗឃើញតែផុសរឿងបែកគ្នា មិនដឹងម្មានដងហើយទេ» «ពេលត្រូវក៏ផុស បែកក៏ផុស តិចឡូសម្ដែង សំខាន់ប្លុកមិនចេះអស់សោះ» និងនៅមានពាក្យជាច្រើនទៀតដែលមិនអាចរៀបរាប់អស់ឡើយ ៕