ចែអំបិលម្ទេសរឹតតែកាច មកលើកនេះហូបជីងចក់បំពងជាមួយអំបិលម្ទេសម្ដង…(មានវីដេអូ)
ភ្នំពេញ ៖ អ្នកលេងក្នុងបណ្តាញសង្គមប្រាកដជាស្គាល់ច្បាស់ថា ចែអំបិលម្ទេស ល្បីល្បាញ និងមានអ្នកមើលវីដេអូរាប់សែនលាននាក់ដោយសារតែការញ៉ាំគ្រឿងរបស់របរប្លែកៗមិនលើកលែងដូចជា ស្បែកជើង គ្រាប់ បែ កសិប្បនិម្មិត សត្វសាច់ ម្ទេស ដើមឈើជាដើម ល្បីដល់ថ្នាក់មានសារព័ត៌មាននៅក្រៅប្រទេស
យកទៅចុះផ្សាយទៀតផង ខណៈការរិះគន់ក៏មានជាបន្តបន្ទាប់ផងដែរ។ថ្មីៗនេះ ចែអំបិលម្ទេស បានចេញវីដេអូថ្មី បំពងជីងចក់ជ្រលក់អំបិលម្ទេស មកម្តងនេះកាន់តែកាចប្លែកថ្មី ដែលធ្វើឲមហាជនតាមដានទស្សនាមិនឈប់ និងបន្តរិះគន់ និងមានអ្នកទាមទារឲ្យឈប់ការញ៉ាំរបស់ដែលមិនគួរបែបនេះទៀតទៅ។
ជាក់ស្តែង មានអ្នកបញ្ចេញមតិជាច្រើនលើវីដេអូ ចែអំបិលម្ទេសថា ៖«ល្មមឈប់ទៅ អ្នកប្រព្រឹត្ត និងអ្នកគាំទ្រ! នាងមានរូបរាងជាមនុស្សតែចរិតឬទង្វើជាសត្វនរក ហៅថា (មនុស្សនិ រ យ កោ=មនុស្ស ឃោ រ ឃៅ) ហើយមានជនពាលមួយចំនួនមានចរិត ឃោរ ឃៅ ដូចនាងដែរ
កាន់ជើងនាងឱ្យធ្វើបែបនេះ»។ព្រះពុទ្ធឱ្យសម្គាល់ជ ន ពា លលើទង្វើឃោរឃៅ (ជនអត់សីល) ទោះបីជ ន ពា លនោះចេះបរិច្ចាគទានមហាសាលក៏ដោយ ក៏នៅតែហៅថា ជនពាលដដែល ព្រោះអត់សីលនោះឯង។ សរសេរបែបនេះ មិនមែនជេរនាងនោះទេ តែប្រាប់ពីទង្វើអា ក្រក់របស់នាងតែប៉ុណ្ណោះ»៕