ពិតជាភ្ញា ក់ ផ្អើ ល !មហាជនចេញមុខមកដាក់ចំៗ ពេលដឹងតម្លៃខ្លួនតារាសម្ដែង រ៉ូស ចេញថតស៊ីថ្លៃ…
ថ្មីៗនេះ មហាជន ក៏ដូចជាអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកជាច្រើន មានការភ្ញា ក់ ផ្អើ លស្រឡាំងកាំង និយាយមិនចេញ បើកភ្នែកធំៗគ្រប់ៗគ្នា បន្ទាប់ពីបានដឹង និងលេចលឺដំណឹងថា កញ្ញា អាណា រ៉ូស ឥឡូវមិនដូចពីមុនទៀតនោះទេ ពីព្រោះអីឡូវនេះ នាងកំពុងតែក្ដោបក្ដាប់បានទីផ្សារ
ដោយគេហៅថតម្តងៗ តម្លៃខ្លួនគឺចាប់ពី៥០០ដុល្លារឡើងទៅ ។ មិនតែប៉ុណ្ណោះ តារាស្រីរូបនេះថតពាណិជ្ជកម្ម ដោយប្រើរយៈពេលកន្លះថ្ងៃ ១០០០ដុល្លារ និងថតស្ពតផ្ទះល្វែង៣០០០ដុល្លារ។ជាក់ស្ដែង អ្វីដែលស្ទើរតែមិនចង់ជឿទៅទៀតនោះ ស្រាប់តែនៅថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០២២នេះ ស្រីស្អាត រ៉ូស បានចេញមក
បង្ហោះសារ ដោយបាននិយាយប្រាប់ចំៗពីតម្លៃខ្លួនពេលចេញថតឲ្យផលិតផលមួយ គឺស៊ីថ្លៃរហូតដល់ទៅ១០ម៉ឺនដុល្លារឯណោះ ដោយនាងបានបញ្ជាក់យ៉ាងច្បាស់ៗថា «ថតស្ពត ផលិតផល lookpat collagen នេះ ថតប៉ុណ្ណឹងស៊ីថ្លៃ ១០០០០០ដុល្លារ» ។ក្រោយដឹងពីតម្លៃខ្លួនតារាស្រីរូបនេះភ្លាម
មហាជនមួយចំនួនក៏បាននាំគ្នាចូលទៅខមិនសរសើរត្រេកអររំភើបជំនួសយ៉ាងព្រោងព្រៀតថា «មិនដឹងយកលុយទៅណាអស់ ថតម្តង១០ម៉ឺនដុល្លារ» «ចែកលុយចាយផងចែ បានច្រើនអញ្ជឹង» «ថតបានថ្លៃចឹងសុំ២០ដុល្លារផងចឹងចែស្អាត» «ញាក់សាច់ឡូយម្ល៉េះចែរ៉ូស ថតម្ដងស៊ីថ្លៃកប់ម៉ង» «ចែរ៉ូស ឃ្យូតដល់ហើយ»
«ស្អាតម្ល៉េះទេអាយដល» «ចែកលុយចាយផង បានច្រើនម្លឹងៗ» ។ហើយក៏មានអ្នកចូលទៅខមិនមួយចំនួនតូចទៀត ហាក់ដូចជាមិនជឿក៏ចេញមុខមកដាក់ចំៗថា «បានតម្លៃខ្លួនច្រើនម្លឹងៗហើយ នៅបោ.កបងតាយក៥៧០ទៀត» «ខំប្រឹងអួតតិចបានចោរចាប់ប្លន់លែងបានចាយលុយថតស្ពតនឹងទៅ» «ដូចគ្មានឃើញអ្នកសួរតម្លៃថតផង ចែ Rose» «យូៗបានថតមួយយកច្រើនៗចឹង ហើយល្មមបានថតមួយទៀត យើងមិនដាច់លុយ» «តម្លៃដាក់ខ្លួនឯងម៉ែន បានឡើងចុះចឹង» ៕