អ្នកចាំតាមដានវិលមុខហើយ! ក្រោយឈ្លោះគ្នាបែ ក ផ្សែង ស្រាប់តែពូកចក់ សុំទោស ទ្រីញ ផល្លា សារជាថ្មីថា…
ជាក់ស្ដែង កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ ម្សិលមិញនេះ បើយោងតាមការបង្ហោះសុំទោសជាសារធារណៈ ពូកចក់ បាននិយាយថា «សុំទោសប្រពន្ធគ្រប់យ៉ាង កន្លងមកបងចោទអូន ផល្លា ទ្រីញ» ។ ចំពោះសំណេរសុំទោសទៅកាន់អតីតភរិយារបស់ ពូចក់ បានធ្វើអោយផ្ទុះកក្រើកសារជាថ្មីនៅ
លើបណ្ដាញសង្គម ដោយមានទាំងមតិរិះគន់ និងមតិអបអរផងដែរ ពីសំណាក់មហាជន ។អ្នកខ្លះបានលើកឡើងសាទរ និងបែបពន្យល់ថា «សូមអបអរសាទរដែលអ្នកទាំងពីរត្រូវរ៉ូវគ្នាវិញ ហើយក៏សូមសំណូមពរអោយឈប់ហែកហួរគ្នាលើបណ្ដាញសង្គមទៀតទៅ វាមិនមែនជាគំរូល្អសម្រាប់បងប្អូនខ្មែរឡើយ
ហើយសុទ្ធតែមិនល្អដោយហែកហួរគ្នាគ្មានសល់ ចុងក្រោយមកត្រូវគ្នាវិញបែបនេះ ជួលកាលធ្វើអោយខ្លួនមានវិបដិសារី» ។ក្រឡេកមកមើកមតិរិះគន់ឯណេះវិញ ក៏បានលើកឡើងដែរថា «គ្មានកេ រ្តិ៍ខ្មា ស់ទាំងស្រីទាំងប្រុស ឈ្លោះហែ កហួរគ្នាផ្អើលគេឯងមួយប្រទេស ហើយមកត្រូវគ្នាវិញ ដោយមិនខ្មាស់អៀន
ទាំងដែលនាំគ្នានិយាយពេញៗមាត់ថាចប់គ្នា» «នេះគេហៅថាវប្បធម៌អ្នកលក់អនឡាញ ពូកែសម្ដែង ដើម្បីជោគជ័យអាជីវកម្មខ្លួនឯង ដោយមិនខ្វល់ពីកេរ្តិ៍ឈ្មោះ» ក្នុងការបញ្ចេញមតិនេះ គឺពិតជាមានច្រើនដែលយើងពុំអាចរៀបរាប់អស់បានឡើយ ។គួរបញ្ជាក់ថា នៅថ្ងៃទី០៥ ខែសីហា នេះ
ពូចក់ ក៏បានលុបសំណេរដែលសុំទោសអតីតភរិយានោះចោលបាត់ទៅហើយ រឿងរ៉ាវទៅជាយ៉ាងណានោះ គឺមានតែរង់ចាំការបកស្រាយពីសាមីខ្លួន និងបន្តតាមដានទៀតប៉ុណ្ណោះឯង រីឯគណនីអ្នកនាង ទ្រីញ ផល្លា ក៏គ្មានឃើញប្រតិកម្មអ្វីនោះដែរ ក្រៅពីឡាយលក់ផលិតផលធម្មតា ៕