ពិតជាស្រស់ណាស់ !ផ្ទុះការចាប់អារម្មណ៍ ពេញហ្វេសប៊ុក ក្រោយឃើញ ចែដាណា ដាក់មួយឈុតនេះទៅវត្ត ក្នុងថ្ងៃកាន់បិណ្ឌ មើលទៅ សុភាព ថ្លៃថ្នូរ និងស្អាតណាស់, ស្រឡាញ់រូបនេះពេក ហ្វេនៗ ចូល comment ព្រាតថា…(មានវីដេអូ)

នៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្យ បងប្អូនប្រជាពលរដ្ឋខ្មែរបានរៀបចំតុបតែងខ្លួន សមសួន ទៅតាមចំណងចំណូលចិត្ត ដើម្បីទៅកាន់ទីវត្តអារាម ដែលនៅជិតផ្ទះ និង ទៅតាមទីវត្តអារាម ដែលពួកគាត់ចង់ទៅ ដើម្បីសាងបុណ្យកុសល ក៏ដូចជាឧទ្ទិសកុសលជូនសាច់ញាតិ ដែលបានចែកឋានទៅកាន់លោកខាងមុខ។ដោយឡែកបើងាកមកមើលម្ចាស់ហាងពេជ្រ និងមាស ដ៏ធំ

ព្រមទាំងជាម្ចាស់ផលិតផលដ៏ល្បីឈ្មោះ លោកជំទាវទ្រី ដាណា វិញ ក៏បានរៀបចំខ្លួនយ៉ាងស្រស់ស្អាតក្នុងឈុតបែបប្រពៃណី ទឹកមុខស្រស់ស្រាយ ពោលពេញទៅដោយស្នាមញញឹម ព ព្រាយ គួរឲ្យស្រឡាញ់។ចំណែកម្សិលម៉ិញនេះ នាថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២២ ចំថ្ងៃកាន់បិណ្ឌ ៩ លោកស្រី ទ្រី ដាណា បានអញ្ជើញទៅបានមួយវត្តទៀតហើយ តែលើកនេះ ប្លែកកប់ តែម្តង ក្នុងឈុតប្រពៃណីខ្មែរ

ពណ៌ផ្កាឈូក លាយស មើលហើយ មើលទៀត ពិតជាស្អាត ស្រស់ស្រទន់ណាស់។ឆ្លៀតក្នុងឱកាស ដ៏ពិសេសនេះ ចែដាណា បានភ្ជាប់សារខ្លី ប៉ុន្មានឃ្លា ជាបន្តបន្ទាប់ ថា “សុំផុសព្រឹកតិចហើយថ្ងៃនេះ ព្រោះត្រូវទៅវត្ត, មកវត្តជូនបុណ្យផងបងប្អូន, ជីវិតមានន័យ, ភ្ជាប់និស្ស័យទាំងអស់គ្នាបងប្អូន, ថ្ងៃនេះ ខ្ញុំ និងដៃគូ សហការរកស៊ី បាននាំគ្នាទៅវត្តជុំគ្នា ដើម្បីភ្ជាប់និស្ស័យបុណ្យ

សូមជូនបុណ្យផងណាបងប្អូនទាំងអស់គ្នា, មើលរូបខ្លួនឯង ដូចមានក្តីសុខដល់ហើយ សំខាន់ចូលចិត្ដ”។ឃើញរូបភាពប៉ុន្មានសន្លឹកនេះ ធ្វើឲ្យ គ្រប់គ្នា មើលឡើងភ្លឹក រួចនិយាយថា ៖ ស្រលាញ់ចែថតត្រង់ហ្នឹងជាងគេ ឡើងសុភាព ញញឹមស្រស់ណាស់, មែនហើយក្មួយ មើលទៅសប្បាយៗណាស់, មុខចែដាណា ក្រមុំមិនដូរទេចែ, ការធ្វើបុណ្យគឺក្តីសុខណាស់, ស្លៀកពាក់ប្រពៃណី

អ៊ីចឹងស្អាតខ្លាំងណាស់ចែ, មើលរូប ចែហើយ មានក្តីសុខ ត្រជាក់ ភ្នែក កាមេរ៉ាច្បាស់, មួយឈុតនេះស្រស់ស្អាតខ្លាំងណស់ប្អូនស្រី, ឆ្ងាញ់ត្រង់បាយស្លឹកឈូក, បងស្រី ស្លៀកអ៊ីចឹង សមណាស់, ស្រលាញ់ស្នាមញញឹមដល់ហើយចែ។នៅមាន comment រាប់ពាន់ទៀត ដែលមិនអាចរៀបរាប់អស់ ។ កុំឲ្យចាំយូរ តោះទៅមើលរូបភាព និងវីដេអូខាងក្រោមនេះ ៖

Leave a Reply

Your email address will not be published.