ពូកែណាស់ !ម៉េង កែវពេជ្ជតា មិនត្រឹមតែចេះច្រៀងមួយមុខទេ ក៏ពូកែច្នៃម៉ូដសម្លៀកបំពាក់ខ្មែរបានយ៉ាងស្រស់ស្អាត សូម្បីតែ សុគន្ធ និសា ក៏និយាយថា…
តារាចម្រៀងជើងចាស់ល្បីឈ្មោះលំដាប់ប្រទេស អ្នកនាង ម៉េង កែវពេជ្ជតា ត្រូវមហាជនខ្មែរជាច្រើនពេញចិត្តនឹងទឹកដមសំនៀង យ៉ាងក្រអួនក្រអៅរបស់អ្នកនាងជាខ្លាំង ដែលជាហេតុធ្វើឲ្យ រូបនាងនៅតែអាចរក្សាប្រជាប្រិយភាព និងកេរ្ត៍ឈ្មោះក្នុងវិស័យចម្រៀង រហូតមកដល់សព្វថ្ងៃ
ខណៈតារាចម្រៀងជំនាន់ក្រោយៗ ចេញច្រើនបន្តកន្ទុយគ្នាក៏ដោយ។កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០២២ ៖“ទៅវត្តស្លៀកអី? ខំដេរទាំងយបទាំងថ្ងៃគឺដើម្បីស្លៀកទៅវត្តក្នុងរដូវកាន់បិណ្ឌ ដើម្បីអភិរក្សសម្លៀកបំពាក់ខ្មែរផង និងដើម្បីអោយបរទេសគាត់ស្គាល់សម្លៀកបំពាក់ស្ត្រីទៅវត្តរបស់ខ្មែរ
យើងយ៉ាងម៉េចផងនៅពេលដែលមានគេសរសើរថា ឈុតទាំងនេះស្អាតៗណាស់ ខ្ញុំពិតជាសប្បាយចិត្តមែនទែន តែខ្ញុំកាន់តែសប្បាយ និងមានកម្លាំងចិត្តទៅទៀតនោះគឺសម្លៀកបំពាក់ទាំងនេះជាស្នាដៃរបស់ខ្លួនឯងផ្ទាល់ (បញ្ជាក់: ខ្ញុំកាត់ដេរអាវខ្លួនឯង និងអាវសំពត់កូនផ្អែម ចំណែកសំពត់
ខ្ញុំខាងកាត់ដេរ ស៊ីវម៉ីដេរអោយពីភ្នំពេញទេ ព្រោះខ្ញុំកាត់ដេរមិនទាន់ ខិខិ) ១៨.០៩.២០២២” ។សូម្បីតែអ្នកនាង សុគន្ធ និសា ក៏បានបង្ហោះសារថា៖“បងស្រីពូកែរណាស់បង ស្អាតណាស់បង” ។ អ្នកនាងតបវិញថា៖ “អរគុណប្អូនស្រី ជូនពរប្អូនស្រីកាន់តែស្អាតហើយកាន់តែល្បាញល្បីណាអូនLove you sister” ៕