រឿងមិនចេះចប់ទេ ! ពេលនេះខ្ញុង និង នាយ កៃ-ដ ជាប្តី ស្រាប់តែប្រកាសបែកផ្លូវគ្នា….
នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២២ នេះ មហាជនអ្នកលេងបណ្ដាញសង្គម ជាពិសេសអ្នកគាំទ្ររបស់ប្ដីប្រពន្ធតារាកំប្លែងប្រុសស្រី អ្នកនាង ខ្ញុង និង លោក កៃដ ពិតជាមានការភ្ញា ក់ផ្អើ លយ៉ាងខ្លាំង ក្រោយពីបានឃើញប្ដីប្រពន្ធមួយគូនេះ ធ្វើការប្រកាសចែកផ្លូវគ្នាជាសាធារណៈ។
បើតាមគណនីហ្វេសប៊ុករបស់អ្នកនាង ខ្ញុង បានរៀបរាប់ថា ៖ «គ្មានអ្នកណាម្នាក់ចង់បែកបាក់គ្រួសារទេ»។ ក្នុងនោះ ស្វាមីរបស់អ្នកនាង ក៏បានរៀបរាប់បញ្ជាក់ជុំរិញរឿងរ៉ាវចែកផ្លូវគ្នានេះផងដែរថា ៖ «ខំសន្សំពេលវេលាដើម្បីរៀបប្រព័ន្ធរស់នៅក្នុងគ្រួសារឱ្យត្រឹមត្រូវ តែគួរស្តា
យវាសនាបានកំណត់ថាគ្រួសារមួយនេះមិនអាចរៀបចំកើតទេ ព្រោះខ្ញុំអស់សមត្ថភាពហើយ»។ក្រោយទទួលដំណឹងនេះដែរ មហាជនអ្នកគាំទ្រលើបណ្ដាញសង្គមបានបង្ហាញការភ្ញា ក់ផ្អើ ល និង សោកស្ដាយជាខ្លាំងចំពោះចំណងអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ ព្រមទាំងកំពុងតែធ្វើការបញ្ចេញមតិវែកញែកជុំវិញរឿងរ៉ាវនេះផងដែរ៕