សែនស្រណោះណាស់ ! ថ្ងៃបិណ្ឌ ១២ ដល់ម៉ោង ១០ ហើយ វត្តពោធិ៍កំបោរ មិនទាន់បានចង្ហាន់មួយតុទេ…
ឈានចូលរដូវកាន់បិណ្ឌបានមកដល់ ពុទ្ធសាសនិកជននៅកម្ពុជា តែងនិយមជួបជុំគ្នាធ្វើបុណ្យរាប់បាត ប្រគេនចង្វាន់ជូនព្រះសង្ឃតាមទីអារាមនានាយ៉ាងគគ្រឹកគគ្រេង ដើម្បីឧទ្ទិសកុសល្យជូនដល់បុព្វការីជន និង ជ្រះថ្លាក្នុងព្រះពុទ្ធសាសនា។ទន្ទឹមទៅនឹងការចូលរួមធ្វើបុណ្យប្រគេន
ចង្ហាន់ព្រះសង្ឃតាមទីវត្តអារាមយ៉ាងច្រើននេះ ស្រាប់តែនៅព្រឹកថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២២ នេះ តាមរយៈគណនីមួយដែលមានឈ្មោះ Tii Sak បង្ហាញពីទិដ្ឋភាពស្ងាត់ជ្រងំ ព្រមទាំងបានបញ្ជាក់ឱ្យបានដឹងថា វត្តមួយដែលមានឈ្មោះ វត្តពោធិកំបោរ មានទីតាំងស្ថិតនៅក្នុងភូមិពោធិកំបោរ ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល
ជាប់ផ្លូវជាតិលេខ ៥ ម៉ោង ១០ ព្រឹកហើយ មិនទាន់បានចង្ហាន់មួយតុផង នៅថ្ងៃបិណ្ឌទី ១២ នេះ។តាមរយៈទិដ្ឋភាព នេះបានធ្វើឱ្យមហាជន នាំគ្នាចែករំលែកបន្តគ្នាព្រោងព្រាត ព្រមទាំងសង្ឃឹមថា ពុទ្ធបរិស័ទនឹងនាំគ្នាទៅធ្វើបុណ្យនៅវត្តខាងលើឱ្យបនាផុសផុល គ្រាន់បានចង្ហាន់ប្រគេនព្រះសង្ឃ មិនស្ងាត់ខ្លាំងដូចថ្ងៃបិណ្ឌ ១២ នេះ៕