ពិតជាកំសត់ណាស់ !នាយ ក្រិន ធ្លាក់ខ្លួនដើរលេងកំប្លែងតាមភូមិ យកលុយចិញ្ចឹមកូន ធ្វើឲ្យមហាជនអាណិតគ្រប់គ្នា…(មានវិដេអូ)
(ភ្នំពេញ)៖ ជីវិតស្នេហារបស់តារាកំប្លែងតូចល្អិត នាយ ក្រិន ត្រូវបានមហាជន រំពឹងថានឹងមានសុភមង្គល បន្ទាប់ពីរូបលោកបានរៀបការប្រពន្ធទីពីរ ក្រោយពីលែងលះប្រពន្ធដើម។ ហាក់មិនសមប្រកប ក៏ត្រូវប្រពន្ធទី២រត់ចោលទៀត
ដោយបន្សល់ទុកកូន៣នាក់ ឲ្យនាយ ក្រិន ចិញ្ចឹមបីបាច់តែម្នាក់ឯង។ ជីវិតកំពុងតែជួបរឿងលំបាក រ៉ាប់រង រឿងគ្រប់យ៉ាងម្នាក់ឯងផងនោះ ពេលនេះហាងលក់គ្រឿងក្លែម នៅតាមបណ្ដោយផ្លូវ២០០៤ ដែលជាឆ្នាំងបាយរបស់នាយ ក្រិន រាល់ថ្ងៃ
ក៏ត្រូវបិទទ្វារទៀត ព្រោះតែប្រទេសកម្ពុជាបានជួបប្រទះ នូវវិបត្តិកូវីដ១៩ ទើបខ្វះលុយជួលកន្លែងបន្ត។យ៉ាងណាមិញតាមរយៈវិដេអូខ្លីមួយឃ្លីបដែលនេះយកមកបង្ហោះលើបណ្តាញសង្គមនោះនាយ ក្រិន បានធ្វើការរៀបរាប់ដូច្នេះថា
« ពេលនេះខ្លួនលែងល្បីដូចមុនហើយ សព្វថ្ងៃលោកកំពុងតែដើរលេងកំប្លែងតាមភូមិដើម្បីបានលុយបន្តិចបន្តួចយកទៅចិញ្ចឹមកូនរបស់លោក ដែលកំពុងតែរងចាំលោកនៅផ្ទះ» ។ តាមរយៈពាក្យសម្តីរបស់នាយ ក្រិន
បានធ្វើឲ្យមហាជនជាច្រើនបានមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះមិននឹកស្មានថា តារាកំប្លែងដែលធ្លាប់ល្បីទូទាំងប្រទេសបែរជាមានជីវភាពបែបនេះទៅវិញ មិនត្រឹមតែប៉ុណ្ណោះមានបងប្អូនខ្មែរជាច្រើនក៏បានសម្តែងការអាណិតអាសូរតារាកំប្លែងរូបនេះយ៉ាងខ្លាំងផងដែរ ៕