ផ្ទុះការវែកញែកខ្លាំង !ក្រោយឃើញភរិយាតារាចម្រៀងលោក បូទី សម្រាលកូន ក្រោយរៀបការបាន២ខែ…
រាជធានីភ្នំពេញ ៖ តារាចម្រៀងប្រុសដែលមានស្នាដៃល្បីល្បាញមួយរូបនោះ គឺលោក ផែន បូទី ដែលជាតារាប្រុសម្នាក់មានជំនាញខាងនិពន្ធបទភ្លេងមិនធម្មតា ដោយបច្ចុប្បន្ននេះផងដែរ លោកមានភរិយាហើយ ក្រោយពីស្វែងយល់ពីចិត្តគ្នាទៅវិញទៅមក និងមានកូនមួយជាចំណងដៃរបស់អ្នកទាំងពីរ នោះគឺអ្នកនាង Sonya ដែលមានរូបសម្រស់ស្រស់ស្អាត
សាច់.សខ្ចីដូចបណ្ដូលចេក និងជាជនជាតិអូទ្រីសរូបនេះ បានរៀបការបញ្ចប់ភាពនៅលីវហើយ តាមបែបគ្រឹស្ដសាសនា នៅឯប្រទេសកំណើតរបស់ភរិយាលោក កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅនេះ។ទន្ទឹមនឹងនោះផងដែរ នៅក្នុងពិធីមង្គលការរបស់តារាប្រុសអ្នកនិពន្ធដ៏ពេញនិយម និងល្បីល្បាញរូបនេះ បានប្រព្រឹត្តិធ្វើឡើងតាមបែបគ្រឹស្ដសាសនា
មានអ្នកចូលរួមមិនសូវច្រើនសន្ធឹកសន្ធាប់ ដូចពិធីមង្គលការតាមប្រពៃណីខ្មែរក៏ពិតមែន តែបើយើងក្រឡេកទៅមើលពួកគេវិញ ពិតជាមានក្ដីសុខ សុភមង្គល រីករាយ ពោរពេញទៅដោយស្នាមញញឹម ប្រិមប្រិយ រហូតធ្វើអោយអ្នកគាំទ្រទាំងនៅខ្មែរ និងនៅស្រុករបស់ភរិយារបស់លោក ហាក់មានការរំភើបជំនួសអ្នកទាំងពីរជាខ្លាំង។ក្នុងពេលនោះ លោកបូទី
ក៏បានធ្វើការឡាយពីសកម្មភាពមង្គលការរបស់ខ្លួនផងដែរ។ ជាមួយគ្នានេះ លោកក៏បានបង្ហោះរូបថតជាច្រើនសន្លឹក អមដោយសារបញ្ជាក់យ៉ាងខ្លីថា «ខ្ញុំមានប្រពន្ធហើយបងប្អូន» ក្រោយរៀបការប្រមាណ២ខែ ភរិយារបស់លោកក៏បានសម្រាលកូនប្រកបដោយសុវត្ថិភាព។លោកបូទី បានបង្ហោះរូបថតរបស់ភរិយា និងកូនស្រីរបស់លោកអមដោយសារនិយាយរៀបរាប់ជាភាសាអង់គ្លេសថា «Hello world. Meet the new love of our lives, The mother name is Sonya how about the baby name »
ដែលមានន័យជាភាសាខ្មែរបែបនេះថា «សួស្ដីពិភពលោក, ជួបក្ដីស្រឡាញ់ថ្មីនេះ ជីវិតរបស់ពួកយើង គឺសមាជិកថ្មី ម្ដាយឈ្មោះ Sonya ចុះកូនវិញឈ្មោះអ្វីវិញ??????»។យ៉ាងណាមិញ តាមរយៈសារនេះផងដែរ ក៏មានអ្នកគាំទ្រមិនតិចនាក់នោះទេនាំគ្នាខមិនចូលរួមត្រេកអរគ្រប់ៗគ្នាថា «សូមជូនពរបានសុខសប្បាយទាំងម្តាយទាំងកូន កូនស្អាតណាស់» «Cute ម្ល៉េះទេ baby ពិតជាគួរអោយស្រលាញ់ និងខ្នាញ់ខ្លាំងណាស់ ចង់តែចាប់ក្រញិកទេលោកអើយ»
«congratulation សម្លាញ់ ជូនពរក្មួយមានសុខភាពល្អ» «Congratulations my idol ទាំងពីរ ជូនពរអោយបងប្រុស និងបងស្រី ជាពិសេសអូនតូចមានសុភមង្គលនៅក្នុងគ្រួសារជារៀងរហូតតរៀងទៅ»។អ្នកខ្លះទៀតក៏បានលើកឡើងថា «រៀបការបានពីរខែមានកូន» «ជាអ្នកសិល្បៈ ជាមនុស្សមហាជនដែលមានគេស្គាល់ច្រើនណាស់ តែហេតុអ្វីបានជាមិនគិតទៅដល់ប្រពៃណីអញ្ជឹង ទទួលស្គាល់ថា ស្រឡាញ់គ្នា នៅជាមួយគ្នាបាន ទោះមានកូនមុនក្រោយក៏ដូចតែគ្នាពិតមែន តែចុះហេតុអ្វីមានមុខមាត់លុយប៉ុណ្ណឹងដែរ រំលងប្រពៃណីធ្វើអ្វី?
នាំតែអោយមានពាក្យចាស់ថា ទុំមុនស្រគាល» «គ្មានអីអស្ចារ្យផង និយាយរួមអត់ដែលស្តាប់ អត់ដែលខ្វល់ តារាខ្លះមិនគួរអោយចង់ដឹងអីទេបង ព្រោះគេជាមនុស្ស គេមានកូន មានប្រពន្ធ ជារឿងធម្មតាហើយ គាត់និងខ្ញុំមិនដែលស្តាប់ចម្រៀងគាត់ទេ»។សូមបញ្ជាក់ផងដែរថា តារាចម្រៀងប្រុសជំនាញខាងនិពន្ធបទភ្លេង លោក Boty មិនមែនទើបតែរៀបការថ្មីថ្មោងនោះឡើយ លោកនឹងភរិយាអ្នកនាង sonya ដែលជាជនជាតិអូទ្រីសរូបនេះ អ្នកទាំងពីរក៏ធ្លាប់បានរៀបការរួចម្ដងមកហើយដែលជាលក្ខណៈបែបប្រពៃណីខ្មែរផងដែរ ដូចគេតែងតែនិយាយថា មុននឹងហាមាត់និយាយអ្វីមួយចេញមក ត្រូវមើលអោយគ្រប់ជ្រុងជ្រោយ តាមដានអោយដឹងរឿងច្បាស់ជាមុនសិន រួចហើយចាំមកវិនិច្ឆ័យគេតាមក្រោយ ជាពិសេសមហាជនមួយចំនួនតែម្ដង៕