ផ្ទុះការបញ្ចេញមតិ! ក្រោយឃើញវីដេអូមួយ មាស នីតា បានហុចថ្ពាល់ឱ្យ នាយចឺម ថើបយ៉ាងស្រួល…(វីដេអូ)
រាជធានីភ្នំពេញ ៖ ពិតជាបុរសសំបូរស្នេហ៍ និងឆ្វាក់រឿងស្រីៗមែន នារីមួយណាឱ្យតែឃើញហើយក៏ធ្លាក់ក្នុងអន្លង់ស្នេហ៍លោកដែរ ជឿជាក់ថា ប្រិយមិត្តពុកម៉ែបងប្អូនដែលនិយមលេងនៅក្នុងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកជាច្រើន ប្រាកដជាស្គាល់ហើយនៅតារាចម្រៀងប្រុសវ័យក្មេងដ៏លេចធ្លោកំពុងតែទទួលបាននៅការគាំទ្រពីសំណាក់ទស្សនិកជននោះ គឺលោក សុខ មេសា ហៅនាយ ចឺម ហើយឃើញថា មួយរយៈចុងក្រោយមកនេះ មានការចាប់អារម្មណ៍ជាខ្លាំងរវាងតារាចម្រៀងប្រុសរូបនេះ
កំពុងតែធ្វើអោយអ្នកគាំទ្រមានការសង្ស័យគ្រប់ៗគ្នាចំពោះលោកនិងតារាចម្រៀងស្រីដ៏ស្រស់ស្អាតមួយរូប នោះគឺកញ្ញា មាស នីតា។ដោយថ្មីៗនេះផងដែរ អ្នកនិយមលេងនៅក្នុងបណ្តាញសង្គម Tik Tok ជាច្រើនបាននាំគ្នាប្រទះឃើញ និងកំពុងតែផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ក្រោយឃើញតារាចម្រៀងប្រុសម្ចាស់បទដែលមានចំណងជើងថា «មនុស្សប្រុសមានសង្សារច្រើន មិនមែនសុទ្ធតែសាវ៉ា» ប្រចាំផលិតកម្មសាន់ដេរូបនេះ កៀកកើយគ្នាយ៉ាងស្និទ្ធស្នាលផ្អែមល្ហែមសើចសប្បាយរីករាយ
ជាមួយតារាចម្រៀងស្រីវ័យក្មេងដែលមានរូបសម្រស់ស្រស់ស្អាត នោះគឺកញ្ញា មាស នីតា ហើយអ្វីដែលធ្វើអោយមហាជននឹកស្មានមិនដល់ទៅវិញនោះ នាយចឺម ក៏បានថើបតារាស្រីរូបនេះទៀតផង។ក្នុងនោះផងដែរ មានអ្នកគាំទ្រមិនតិចនាក់នោះទេ បាននាំគ្នាយកវីដេអូមួយនឹងទៅបង្ហោះបន្តយ៉ាងព្រោងព្រាតឥតឈប់ឈរនោះឡើយ ដោយមានគណនី Tik Tok មួយបាននិយាយចោទជាសំណួរ ហើយក៏បានលើកឡើងយ៉ាងដូច្នេះថា «តើ មាស នីតា ត្រូវជាអ្វីនឹងនាយចឺម បានជាអោយគេថើបស្រួលៗម្ល៉េះ?
នរណាដឹងប្រាប់ផងបានអត់»។គ្រាន់តែឃើញ និងបានលឺបែបនេះហើយ ភ្លាមៗនោះមិនទុកចាំយូរតទៅទៀត ក៏មានមហាជន ក៏ដូចជាអ្នកគាំទ្រមិនតិចនាក់នោះទេ បាននាំគ្នាចូលទៅខមិននៅក្នុងវីដេអូនោះដាក់ទៅចំៗគ្មានសំចៃមាត់ថា «មកពីយើងអោយដៃដែល» «ស្គាល់ idol ចឺម តិចពេកហើយអូន» «មនុស្សស្រីត្រូវចេះស្រឡាញ់ និងរក្សាតម្លៃខ្លួន យាយក្នុងនាមស្រីដូចគ្នា» «ខ្ញុំមិនដឹងថា ត្រូវនិយាយយ៉ាងម៉េចនោះទេ ពេលដែលបានឃើញបែបនេះ មានអារម្មណ៍ថា ខ្មាស់គេជំនួសតែម្ដង»។
អ្នកខ្លះទៀតក៏បានខមិនកាន់ជើងថា «អ្នកខមិនអើយ តែចឹងតើ បានប្រទេសមិនដែលរីកចម្រើន គ្រាន់តែជាការលេងសើចសោះ»។ ភ្លាមៗនោះ ក៏មានអ្នកចូលទៅតបដាក់ទៅវិញបែបនេះថា «អូ ប្រទេសរីកចម្រើន ដោយសារគាំទ្រសកម្មភាពអាតារាលេងសើចឆ្កួតឡប់បែបនេះឬ? ចុះឯណាតម្លៃស្ត្រីខ្មែរ ឯណាតម្លៃស្ត្រីនៃសិល្បៈនុះ? នែ… មើលតារាប្រទេសគេដែលរីកចំរើនជាងយើង ក៏គេមិនដែលឲ្យអាណាប៉ះពាល់រាងកាយគេងាយៗស្រួលចឹងដែរ សូម្បីតែគេជាសង្សារនឹងគ្នាក៏មិនចង់ថើប
ឲ្យគេឃើញជាសាធារណៈចឹងពេកដែរ។ នេះប្រទេសគេរីកចំរើនជាងយើងផង គេនៅខ្លាចរឿងអាស្រូវ ខ្លាចរឿងអាម៉ាស់ដល់ខ្លួនឯង។ ចុះនេះស្អី ចូលសិល្បៈមិនបានប៉ុន្មានផង បង្កើតរឿងអាស្រូវជាប់ខ្លួនបាត់ទៅហើយ ពិតជាមិនសមជាសិល្បៈគំរូ ឬធ្វើជា idol គេសោះ»។យ៉ាងណាមិញ ចំពោះសកម្មភាពនេះផងដែរ យើងនៅមិនទាន់ដឹងទេថា តារាប្រុសស្រីមួយគូខាងលើនេះ ត្រូវជាអ្វីនឹងគ្នាអោយពិតប្រាកដនោះទេ? តែបានធ្វើអោយពុកម៉ែបងប្អូនដែលនៅប្រទេសកម្ពុជាទាំងមូល
ទស្សនានៅឃ្លីបមួយនឹងរួចមក បានសម្ដែងនៅការមិនពេញចិត្តជាខ្លាំងនៅទង្វើអាក្រក់មួយនេះ រហូតទ្រាំមើលនឹងភ្នែកមិនបាន ក៏ផ្ទុះប្រតិកម្មយ៉ាងពេញទំហឹង តែក៏មានអ្នកខ្លះបានលើកឡើងអោយដឹងថា «កុំទាន់អាលថាអោយពួកគាត់អី ជូនកាលនាយ ចឺម និង មាស នីតា ពួកគេទាំងពីរនាក់ អាចមានទំនាក់ទំនងលើសពីនឹងផងក៏ថាបានដែរ ហើយក៏សង្ឃឹមថា អ្នកទាំងពីរនឹងចេញមុខមកបកស្រាយអោយគ្រប់គ្នាបានដឹងផងចុះ ចំពោះរឿងដែលបានកើតឡើងនេះ»៕