អ៊ីវ៉ា រំភើបចង់ស្រក់ទឹកភ្នែក ពេលច្រៀងចប់ ចុះពីលើឆាក ស្រាប់តែ ហ្វេនៗ នាំគ្នាធ្វើបែបនេះដាក់…(មានវីដេអូ)
ថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២២ ព្រោះតែជោគជ័យខ្លាំងក្នុងអាជីព និងមុខជំនួញរបស់ខ្លួន ធ្វើឲ្យ អ៊ីវ៉ា មានលទ្ធភាពអាច ទិញផ្ទះដ៏ធំមួយ សម្រាប់ខ្លួនឯងបាត់ មើលទៅម៉ូតឡូយកប់ហ្មង រួចប្រាប់យ៉ាងខ្លីថា “12ឆ្នាំដើម្បីគ្រួសារ ឆ្នាំនេះ សុំជូនកាដូអោយខ្លួនឯង1 ឆ្នាំក្រោយ
សុំជូនកាដូ ជាប្ដី អោយខ្លួនឯង1ទៀត ហាហា កាដូជីវិត”។មិនទាន់អស់ទេ ម្សិលម៉ិញនេះទៀត នាថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៣ ហ្វេនៗនៅខេត្តសៀមរាប ធ្វើឲ្យ អ៊ីវ៉ា រំភើបចង់ស្រក់ទឹកភ្នែក ពេលច្រៀងចប់ ចុះពីលើឆាក គ្រប់គ្នារត់មកឱប អ្នកខ្លះលើកបីទៀត។មិនដឹង
និយាយថាម៉េច អ៊ីវ៉ា បានត្រឹមពោលពាក្យយ៉ាងខ្លីថា “គិតថា អ៊ីវ៉ានឹង សំឡីមែន….មើល Fan តូចៗលើក អ៊ីវ៉ា ឡើងស្រាលហ្មង មានតែពាក្យថាអរគុណ សម្រាប់ការស្រលាញ់ គាំទ្រ រូបនាងខ្ញុំ តាំងពីដើម រហូតមកដល់ពេលនេះ ស្រលាញ់បងប្អូនទាំងអស់គ្នាខ្លាំងៗ”។