អីយ៉ា ! ទោះបរាជ័យស្នេហ៍ច្រើនដង ប៉ុបពី រាងចាលលែងចង់មានស្នេហា តែមិនស្ដាយក្រោយដាច់ខាត
កាលពីពេលថ្មីៗនេះ តារាភេទទី ៣ ដែលមានឈ្មោះល្បីល្បាញក្នុងរង្វង់សិល្បៈខ្មែរមួយរូប ប៉ុបពី បានផ្តល់បទសម្ភាសក្នុងកម្មវិធីកម្សាន្តមួយ ដោយបានទម្លាយពីរឿងរ៉ាវជីវិតរបស់ខ្លួនជាភេទី ៣ ដែលតែងខកបំណងលើរឿងស្នេហាមករហូត។បើយោងតាមការទម្លាយក្នុងបទសម្ភាសកាលពីពេលកន្លងទៅ បច្ចុប្បន្ន កញ្ញា ប៉ុបពី
រស់នៅជាមួយនឹងឪពុកម្តាយ មើលថែគ្រួសារពុំមានពាក់ព័ន្ធនឹងគូស្នេហ៍ឡើយ។ សម្រាប់មូលហេតុការជ្រើសយករស់នៅម្នាក់ឯងមិនព្រមរកអ្នកថ្មី តារាភេទទី ៣ រូបបានបង្ហើបថា ៖ «ភាគច្រើនជីវិតជាភេទទី ៣ កម្រណាស់ក្នុងការចួបស្នេហ៍ពិត រាល់អ្នកដែលចូលក្នុងជីវិតនាងកន្លងមកតែងតែជាស្នេហាមួយឆាវ
ស្នេហាក្មេងខ្ចី អ្វីដែលសំខាន់ប៉ះមនុស្សមិនស្មោះ ដូចនេះដើម្បីកុំឱ្យជីវិតមានការឈឺចាប់គឺសុខចិត្តរស់នៅម្នាក់ឯងប្រសើរជាង»។បន្ថែមពីលើនេះ កញ្ញា ប៉ុបពី បាននិយាយបន្តថា ៖ «ជាភេទទី ៣ ត្រូវទទួលស្គាល់ខ្លួនឯងថា ជីវិតនេះគ្មាននរណាម្នាក់ដែលស្មោះត្រង់ និង ស្រឡាញ់យើងក្រៅពីខ្លួនយើងនោះទេ
ដើមស្វាយនៅតែស្វាយ ដើមខ្វិតនៅតែខ្វិត ដូចនេះការរស់នៅដោយស្រឡាញ់ខ្លួនឯង លើកទឹកចិត្តខ្លួនជាការល្អបំផុត។ នាងមិនសោកស្តាយឡើយដែលជីវិតនាងបែបនេះ តែបើនាងពុំបានកែភេទក្លាយជាស្រីទើបសោកស្តាយ»។មិនត្រឹមប៉ុណ្ណោះ
កញ្ញា ប៉ុបពី បានទម្លាយពីមនុសប្រុសក្នុងសុបិនទៀតថា ៖ វ័យនាងប៉ុណ្ណេះទៅហើយ មនុស្សដែលនាងស្រឡាញ់គឺអ្នកដែលមានការងារជាក់លាក់មួយ មិនខ្វាយខ្វល់ពីរូបសម្បត្តិដូចនៅកាលក្មេងវ័យឡើយ »៕