ប្អូនស្រីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទទួលមរណភាព, សម្ដេចតេជោ បង្ហោះសារក្ដុកក្ដួល….
រាជធានីភ្នំពេញ ៖ ប្អូនស្រីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គឺលោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង បានទទួល ម រ ណភាពហើយ ក្នុងជន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ នៅវេលាម៉ោង០៦និង១៣នាទីល្ងាចថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ ។
ស ព តម្កល់ទុកធ្វើបុណ្យតាមប្រពៃណី នៅផ្ទះលេខ៦៦ ផ្លូវលេខ៥២៨ កែងនឹងផ្លូវលេខ២៨៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សពនឹងដង្ហែ ទៅបញ្ចុះនៅវត្តបទុមវតី នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ ។មរណភាពរបស់លោកជំទាវ ប៊ុន សុថា
គឺជាបា ត់ប ង់នូវប្អូនស្រី ភរិយា អ្នកម្តាយ ម្តាយមីង ជីដូន ប្រកបដោយព្រហ្មវិហារធម៌ និងក្តីសន្ដោសប្រណី ចំពោះបងប្អូន កូនចៅ ក្មួយៗ និងក្រុមគ្រួសារ ។ សូមបួងសួងដល់វិញ្ញាណក្ខន្ធរបស់លោកជំទាវ ប៊ុន សុថា បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ៕