បងប្អូនស្រីៗដែលបើកហាងសាឡន សូមប្រុងប្រយ័ត្ន ស្ត្រីដ៍ស្រស់ស្អាតម្នាក់ដែលជាម្ចាស់ហាងសាឡន ត្រូវបានបាត់បង់ជីវិតដោយសារតែ
មហាជនជាច្រើនបានសម្តែងនូវការសោកស្ដាយ និងរន្ធត់ចិត្តជាខ្លាំង បន្ទាប់ពីទទួលបាននូវដំណឹងដ៏ក្រៀមក្រំបំផុតដែលស្ត្រីម្នាក់ធ្លាប់តែមានស្នាមញញឹម និងតែងតែផ្តល់ភាពរីករាយដល់មនុស្សនៅជុំវិញខ្លួន បែរជាត្រូវជួបរឿងអកុសលធ្លាក់ខ្លួនឈឺធ្ងន់ធ្ងររហូត
ទ្រាំទ្រលែងរួចក៏បានទទួលអនិច្ចកម្មកាលពីប៉ុន្មានថ្ងៃមុននេះ។ ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Sovan Khanha ត្រូវជាបងស្រីបានសរសេររៀបរាប់ថា៖«Jee Na Kon Kat មិនមែនអូនស្ងាត់លក់មួយរយៈទេ គឺអូនស្ងាត់មួយជីវិតតែម្ដង លឿនហួស
ការស្មានអូនអើយ ទេីបឆាតមកនិយាយលេងជាមួយបងមិនទាន់បានមួយអាទិត្យផង (សាច់ដុះក្នុងសួត មហារីក) R.i.p អូនសម្លាញ់។ បងស្រណោះពាក្យផ្តាំបងចុងក្រោយណាស់ បងហា បងបេីកសាឡនដូចអូន មេីលថែសុខភាពផង កុំឲ្យដូចអូនពេទ្យថា
យេីងស្និតនិងថ្នាំធ្វេីសាឡនពេក ទេីបវាប៉ះពាល់ដល់សួត»។ ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Jee Thea បានសរសេរថា៖«គាត់អត់ដឹងម៉ាក់គាត់ស្លា.ប់ទេ ស្រណោះណាស់ Jee Na Kon Kat ម៉ែនៅតែទទួលយកមិនបាន ក្មេងដែលធ្លាប់តែរួសរាយ ចាប់ពីថ្ងៃនេះទៅកូនស្ងាត់រហូតហើយ អរគុណក្តីស្រលាញ់ដែលធ្លាប់ផ្តល់អោយម៉ែលាហើយកូន»។