ហាងលក់ម៉ូតូដ៏ល្បីឈ្មោះ Pich Pich Shop ប្រកាសឧបត្ថម្ភដល់ កីឡាករ ព្រុំ សំណាង យកឈ្នះដៃគូប្រកួត សន្ល.ប់ ត្រឹមទឹកទី១ នូវទឹកប្រាក់រហូតដល់…
ដូចប្រិយមិត្តបានជ្រាបមកហើយ កាលពីពេលថ្មីៗនេះ គឺមានការឌឺដងជាខ្លាំងរវាងស្តេចប្រដាល់ថៃ មកកាន់កម្ពុជាយើង ដែលជាហេតុធ្វើឲ្យមហាជនខ្មែរយើងមានការខឹងសម្បារយ៉ាងខ្លាំង ហើយក៏មានឧកញ៉ា និងអ្នកមានលុយខ្មែរយើងជាច្រើន បាននាំគ្នាឧបត្ថម្ភថវិកាដល់កីឡាករប្រដាល់ខ្មែរយើងដើម្បីប្រកួតជាមួយជើងខ្លាំងក្រៅប្រទេស។
ដោយឡែកកីឡាករប្រដាល់ ព្រុំ សំណាង ត្រូវបានជ្រើសរើសទៅប្រកួតនៅប្រទេសថៃ ជាមួយនឹងកីឡាករប្រដាល់ Thomas ដោយកីឡាករ ព្រុំ សំណាង ផ្ដួលដៃគូ សន្ល.ប់ ក្នុងទឹកទី១ ដែលធ្វើឲ្យមហាជនកម្ពុជាមានការត្រេកអរ នឹងរំភើបចិត្តជាខ្លាំង។
ដោយឡែកបន្ទាប់ពីទទួលបានដំណឹងកីឡាករ ព្រុំ សំណាង យកឈ្នះដៃគូប្រកួត សន្ល.ប់ ត្រឹមទឹកទី១ ម្ចាស់ហាងលក់ម៉ូតូដ៏ល្បីឈ្មោះ Pich Pich Shop ក៏បានប្រកាសឧបត្ថម្ភដេីម្បីជាការលេីកទឹកចិត្ត និង សូមអរគុណ ដល់កីឡាករ ព្រំ សំណាង
ដែលខិតខំប្រឹងប្រែង បង្ហាញក្បាច់គុនខ្មែរដ៏អស្ចារ្យ ទទួលបានជ័យជំនះ នាំកិត្តិយស ជូនជាតិ នូវទឹកប្រាក់ចំនួន 500$ ។ ក្នុងនោះផងដែរ ថៅកែហាង Pich Pich Shop បានបង្ហោះសារបែបនេះថា «នាងខ្ញុំ សូមជូន 500$
ដេីម្បីជាការលេីកទឹកចិត្ត និង សូមអរគុណបង ព្រំ សំណាង ដែលខិតខំប្រឹងប្រែង បង្ហាញក្បាច់គុនខ្មែរដ៏អស្ចារ្យ ទទួលបានជ័យជំនះ នាំកិត្តិយស ជូនជាតិ សូមអបអរសាទរបង លឿនណាស់មេីលមិនទាន់ពេញភ្នែកផងផ្ដួលគូរប្រគួតអោយសន្លប់ក្នុងទឹកទី១ 1នាទីឈ្នះ តេលេក្រាមទាក់ទង 017430999 .087430999 .067430999 »៕