អត់អស់ចិត្ត ក្រោយ ព្រំ សំណាង ផ្តួល Thomas ត្រឹមទឹកទី១ ធ្វើឲ្យ ចែដាណា ថែមលុយរហូតទៅដល់…(មានវីដេអូ)
អ្នកស្នេហាវិស័យប្រដាល់ ពិតជាស្គាល់ កីឡាករ ព្រំ សំណាង ជាក់ជាមិនខាន ដែលជាជើងខ្លាំងមួយរូប នៅកម្ពុជា ហើយមានពុកម៉ែ បងប្អូន មិនតិចនាក់ទេ លាន់មាត់សរសើរ កីឡាកររូបនេះ មិនដាច់ពីមាត់ឡើយ។ព្រំ សំណាង មានវ័យ 30 ឆ្នាំ ទម្ងន់ 75 គីឡូ កម្ពស់ 1,83 ម៉ែត្រ ធ្លាប់មានប្រវត្តិប្រកួតដល់ទៅ
117 ដង ឈ្នះ 112 ដង ចាញ់ 2 ដង និងស្មើ 3 ដង។ចំណែកនាថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះ ព្រំ សំណាង នឹងប្រកួតជាមួយជើងខ្លាំង Thomas ជនជាតិ អង់គ្លេស ជាគូទី៦ ហើយកម្មវិធីប្រកួត គឺចាប់ពីម៉ោង 5 ល្ងាចតទៅ នៅ សង្វៀន Thai Fight ជាលើកដំបូង សម្រាប់កីឡាករខ្មែររូបនេះ។
ឆ្លៀតក្នុងឱកាស ដ៏កក្រើនេះ គេឃើញ អ្នកជំនួញធំៗ នៅក្នុងប្រទេសកម្ពុជាបានផ្តល់កំលាំងចិត្ត និងចូលរួមឧបត្ថម្ភ ថវិកា ដល់ ព្រំ សំណាង ជាហូរហែ និងមានចំនួនច្រើនណាស់។អត់ទាន់អស់ទេ ក្នុងនោះ គេឃើញ លោកជំទាវ ឧកញ៉ា ទ្រី ដាណា ក៏បានឧបត្ថម្ភដល់ សំណាង ជាទឹកប្រាក់រហូតដល់ទៅ 1000 $ ឯណោះ។
ចែដាណា បានភ្ជាប់សារបញ្ជាក់យ៉ាងច្បាស់បែបនេះថា “នាងខ្ញុំជួយលើកទឹកចិត្ត កីឡាករ ព្រំ សំណាង 1000$ ដើម្បីជាមធ្យោបាយទៅប្រកួតនៅ Thai Fight លើកដំបូង ថ្ងៃទី៥ ខាងមុខនេះ។ ឮថាគាត់ជា ជាងកាត់សក់ តែវាយខ្លាំង នាងខ្ញុំ លើកទឹកចិត្ត តស៊ូបន្តទៀត ដើម្បីគុនខ្មែរ
អរគុណសម្រាប់ការខិតខំកន្លងមក”។នៅទីបំផុត ព្រំ សំណាង មិនធ្វើឲ្យ អ្នកគាំទ្រ កម្ពុជាយើងខកចិត្តឡើយ ដោយផ្តួលគូប្រកួត Thomas ត្រឹមទឹកទី១ ប៉ុណ្ណោះ ដែលនេះរឹតតែធ្វើឲ្យ គុនខ្មែរយើង កាន់តែកក្រើក ក្នុងពិភពប្រដាល់ថែមទៀតផង។